Location via proxy:   [ UP ]  
[Report a bug]   [Manage cookies]                
Jump to content

EFTA

ពីវិគីភីឌា

សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប European Free Trade Association (EFTA)

សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប គឺជាអង្គការពាណិជ្ជកម្មសេរីមួយ រវាងប្រទេសអឺរ៉ុបចំនួនបួន ដែលធ្វើប្រតិបត្តិការស្របគ្នាជាមួយនិង មានបណ្តាញជាមួយ សហភាពអឺរ៉ុប ។ ស.ព.ស.អ ត្រូវបានបង្កើតឡើងនាថ្ងៃទី ៣ ឧសភា ឆ្នាំ១៩៦០ ជាប្លុកពាណិជ្ជកម្មផ្លាស់ប្តូរគ្នាសំរាប់រដ្ឋមួយចំនួននៅក្នុងអឺរ៉ុប ដែល មិនអាច ឬមិនចង់ចូលរួមជាមួយសមាគមន៍សេដ្ឋកិច្ចអឺរ៉ុប(European Economic Community) ដែលបច្ចុប្បន្ននេះក្លាយជាសហភាពអឺរ៉ុប(EU) ។ អនុសញ្ញា ស្តុកហម ដែលបានបង្កើតសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប បានចុះហត្ថលេខានៅថ្ងៃទី ៤ មករា ឆ្នាំ១៩៦០ នៅក្នុងរាជធានីស៊ូដង់ ដោយប្រទេសចំនួន៧ ។ បច្ចុប្បន្ននេះសមាជិក សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប មានដូចជា ប្រទេសលីចិនស្តាន ប្រទេសអ៊ាកឡង់ ណូវេយ ស្វីស ហើយប្រទេសពីរក្រោយគេគឺកំពុងចូលជាសមាជិក ។ អនុសញ្ញា ស្តុកហម ត្រូវបានជំនួសដោយអនុសញ្ញាវ៉ាដូស ដែលបានចែកចាយ នូវការធ្វើការសេរីកម្ម នៃពាណិជ្ជកម្មក្នុងចំនោមរដ្ឋជាសមាជិក ។ សមាជិក ស.ព.ស.អ បានសម្រេចលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនិងប្រទេសមួយចំនួន ។ មានសមាជិក ស.ព.ស.អ បីដែលជាផ្នែកនៃទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប តាមរយៈកិច្ចព្រមព្រៀង តំបន់សេដ្ឋកិច្ចអឺរ៉ុប ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ១៩៩៤ ។ ទី៤គឺប្រទេសស្វីស បានរើសយកកិច្ចព្រមព្រៀងឧបតោភាគីជាមួយសហភាពអឺរ៉ុប ។ ក្នុងឆ្នាំ១៩៩៩ ប្រទេសស្វីស បានសម្រេចលើកិច្ចព្រមព្រៀងទាំងអស់ជាមួយសហភាពអឺរ៉ុប ដែលគ្របដណ្តប់លើតំបន់ដែលមានសក្តានុពល រួមបញ្ជូលទាំងការធ្វើចំនាកស្រុករបស់ប្រជាជន មធ្យោបាយធ្វើដំណើរ និងវិធីសាស្ត្ររបាំងការពារជំនួញ ។ ការអភិវឌ្ឍន៍នេះ ជម្រុញឲ្យ ស.ព.ស.អ ធ្វើបច្ចុប្បន្នភាពលើអនុសញ្ញារបស់ពួកគេ ដើម្បីប្រាកដថាវានឹងបន្តចែកចាយនូវគម្រោងដ៏ជោគជ័យសម្រាប់ការរីកចម្រើន និងសេរីកម្មនៃជំនួញក្នុងចំនោមពួកគេ និងផ្នែកដ៏ទៃទៀតលើពិភពលោក ។ 1. ប្រវត្តិនយោបាយ ការប្រឆាំងរបស់ប្រទេសអង់គ្លេសទៅលើការបង្កើត សមាគមន៍សេដ្ឋកិច្ចអឺរ៉ុប គឺមានភាពច្របូកច្របល់ និងស្មុកស្មាញ ។ ប្រទេសអង់គ្លេស ក៏បានធ្វើឲ្យមានភាពអំពល់ទុក្ខផងដែរដល់ប្រជាពលរដ្ឋ ដែលនេះជាពេលវេលាដែលប្រកបដោយគ្រោះថ្នាក់ ។ ចក្រភពអង់គ្លេសដើររួមគ្នាជាមួយប្រទេសមួយចំនួន (រួមទាំងប្រទេសដែលមានព្រំប្រទល់ជាប់សមាគមន៍សេដ្ឋកិច្ចអឺរ៉ុប) ហើយបានសម្រេចចិត្តដើម្បីបង្កើតសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុបឡើង ក្នុងឆ្នាំប្រហែល ១៩៥៩ ភ្លាមបន្ទាប់ពីការបង្កើតដោយសមាគមន៍សេដ្ឋកិច្ចអឺរ៉ុបចំនួន៦ (បារាំង អាឡឺម៉ង់ អ៊ីតាលី បិលជឹម ឡុចសាំបួរ និង ណេដឺឡេន) ។ នៅថ្ងៃទី ៤ មករា ១៩៦០ សន្ធិសញ្ញាលើសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ត្រូវបានចាប់ផ្តើមដំបូងនៅក្នុងសាលធំក្នុងព្រះបរមរាជ្យវាំង ក្នុងទីក្រុងស្តុកហម ។ ការបង្កើតនេះធ្វើឲ្យមានការកើនឡើងនៃការទប់ស្កាត់ពន្ធគយលើផលិតផលឧស្សាហកម្ម ប៉ុន្តែមិនមានឥទ្ធិពលលើផលិតផលកសិកម្ម ឬក៏ជំនួញតាមមាត់សមុទ្រទេ ។ ភាពខុសប្លែកគ្នាចំបងរវាង ស.ស.អ និង ស.ព.ស.អ នោះគឺអវត្តមាននៃពន្ធនាំចេញនាំចូល ហើយ ធ្វើឲ្យសមាជិក ស.ព.ស.អ មានសិទ្ធគ្រប់គ្រាន់ក្នុងការដាក់ពន្ធប្រឆាំងពាណិជ្ជកម្មជាមួយប្រទេសដែលមិនមែនជាប្រទេសសមាជិក ស.ព.ស.អ ។ ថ្វីបើការផ្តួចផ្តើមគំនិតនេះសមរម្យយ៉ាងណាក៏ដោយ លទ្ធផលហិរញ្ញវត្ថុគឺមានភាពល្អប្រសើរខ្លាំងណាស់ ដូចជាវាជួយលើកទឹកចិត្តបង្កើនទំហំនៃការធ្វើពាណិជ្ជកម្មបរទេសក្នុងរង្វង់សមាជិករបស់វាពី ៣.៥ ទៅ ៨.២ កោដ ដុល្លារសហរដ្ឋអាមេរិច កំឡុងឆ្នាំ ១៩៥៩ និង ១៩៦៧ ។ នេះជាលទ្ធផលដ៏ល្អប្រសើរជាងការចង់ចូលរួមរបស់ ស.ស.អ ទៅទៀត ។ បន្ទាប់ពីការចូលរួមនៃប្រទេសដាណឺម៉ាក និងចក្រភពអង់គ្លេស ក្នុងសមាគមន៍សេដ្ឋកិច្ចអឺរ៉ុប ស.ព.ស.អ ចាប់ផ្តើមមានភាពរអាក់រអួល ។ សម្រាប់ហេតុផលនេះ ប្រទេសជាច្រើនបាន ទម្លាក់តម្លៃពន្ធនាំចេញនាំចូលរបស់ពួកគេដើម្បីរៀបចំចូលរួមជាមួយសមាគមន៍សេដ្ឋកិច្ចអឺរ៉ុប ។ ប៉ុន្តែបទពិសោធន៍នេះ ធ្វើឲ្យថយចុះប្រាក់ចំនូល ដែលកាត់បន្ថយសារៈសំខាន់នៃ ស.ព.ស.អ ។ សមាជិកចំនួន៤ ដែលនៅសល់មានដូចជា ប្រទេសស្វីស ណូវេយ បិលជឹម និងប្រទេសអាយមែន ។ ប្រទេសអាយមែនបានដាក់ពាក្យចូលជាសមាជិក សហភាពអឺរ៉ុប ក្នុងឆ្នាំ២០០៩ ដោយសារមានវិបត្តិហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០០៨-២០១២ ។ 2. ប្រវត្តិសមាជិក


 រដ្ឋជាសមាជិក ស.ព.ស.អ
 សមាជិកពីមុន, ឥឡូវជាសមាជិកសហភាពអឺរ៉ុប

សមាជិកដែលបានបង្កើត ស.ព.ស.អ ឡើងមានប្រទេស អូស្ត្រៀ ដាណាម៉ាក ប៉ទុយកាល់ ស៊ូដង់ ស្វីស និងចក្រភពអង់គ្លេស ។ កំឡុងទស្សវត្ស ១៩៦០ ប្រទេសទាំងនេះសំដៅទៅប្រទេសខាងក្រៅចំនួន ៧ ដែលប្រឆាំងជាមួយប្រទេសខាងក្នុងចំនួន ៦ នៃសមាគមន៍សេដ្ឋកិច្ចអឺរ៉ុប ។ ប្រទេសហ្វាងឡង់បានក្លាយជាសមាជិកសមាគមន៍នៅក្នុងឆ្នាំ ១៩៦១ (ចូលពេញសិទ្ធ ១៩៨៦) ហើយប្រទេស អាយឡេនបានចូលរួមក្នុងឆ្នាំ១៩៧០ ។ ចក្រភពអង់គ្លេស និងប្រទេសដាណឺម៉ាក បានចូលរួមសមាគមន៍សេដ្ឋកិច្ចអឺរ៉ុប ក្នុងឆ្នាំ ១៩៧៣( រួមគ្នាជាមួយប្រទេស អៀកឡង់) ។ ហើយហេតុនេះឈប់ជាសមាជិក ស.ព.ស.អ ។ ប្រទេសប៉ទុយកាល់ក៏បានចាកចេញពី ស.ព.ស.អ នាឆ្នាំ ១៩៨៦ (ប្រទេសអេស្បាញ មិនបានចូលរួមជាសមាជិក ស.ព.ស.អ ទេប៉ុន្តែក៏បានទៅចូលរួមជាមួយសមាគមន៍សេដ្ឋកិច្ចអឺរ៉ុបនៅក្នុងឆ្នាំជាមួយគ្នានោះដែរ) ។ ប្រទេសលីចិនស្តាន បានចូលរួមនៅក្នុងឆ្នាំ១៩៩១(ដែលការចាប់អារម្មណ៍របស់ប្រទេសនេះពីមុនត្រូវបានតំណាងដោយប្រទេសស្វីស) ។ ចុងក្រោយប្រទេស អូស្រ្តៀ ស៊ូដង់ និងហ្វាងឡង់ បានចូលរួមជាមួយសមាគមន៍សេដ្ឋកិច្ចអឺរ៉ុប ក្នុងឆ្នាំ១៩៩៥ ហើយដូច្នេះពួកគេលែងជាសមាជិក សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុបទៀតហើយ ។ ពីរដងក្រោយមកទៀត (ក្នុងឆ្នាំ១៩៧៣ និងឆ្នាំ១៩៩៥) ប្រទេសណូវេយ បានព្យាយាមចូលរួមជាមួយនិងសហភាពអឺរ៉ុប (ប៉ុន្តែនៅជាសមាជិកសមាគមន៍សេដ្ឋកិច្ចអឺរ៉ុបក្នុងឆ្នាំ១៩៧៣) ហើយតាមរយៈនេះណូវេយក៏ចាកចេញពី សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុបទៅ ។ ទាំងពីរលើកនេះត្រូរបានសមាជិកនៅក្នុងសហភាពអឺរ៉ុប បដិសេធន៍តាមរយៈប្រជាមតិជាតិ ដូចនេះធ្វើឲ្យប្រទេសណូវេយនៅតែជាសមាជិក សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ។ ម៉្យាងវិញទៀត ថ្មីនេះប្រទេសអាយឡេន ជាបេក្ខជនស្ម័គ្រចិត្តរបស់សហភាពអឺរ៉ុប ហើយស្ថិតក្នុងភាពចរចារ ។ ប្រសិនបើពួកគេអាចចរចារបានសម្រេច ហើយធ្វើសច្ចាប័នសន្ធិសញ្ញារួមគ្នានោះ ពួកគេនឹងអាចចាកចេញពី សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ទៅចូលរួមសហភាពអឺរ៉ុបបានហើយ ។ 3. សមាជិកបច្ចុប្បន្ន Flag State Official name Accession Population Area(km²) Capital GDP in millions (PPP) GDP per capita (PPP)

	Iceland

Republic of Iceland 1 January 1970 320,000 103,000 Reykjavík 11,837 36,681

	Liechtenstein

Principality of Liechtenstein 1 January 1991 34,247 160.4 Vaduz 4,160 122,100

	Norway

Kingdom of Norway 3 May 1960 4,721,600 385,155 Oslo 255,505 52,238

	Switzerland

Swiss Confederation (Confoederatio Helvetica) 3 May 1960 7,591,400 41,285 Bern 325,305 41,765

4. អគ្គលេខាធិកា អគ្គលេខាធិកានៃ សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុបៈ  1960–1965: Frank E. Figgures  1965–1972: Sir John Coulson  1972–1975: Bengt Rabaeus  1976–1981: Charles Müller  1981–1988: Per Kleppe  1988–1994: Georg Reisch  1994–2000: Kjartan Jóhannsson  2000–2006: William Rossier  Since 2006: Kåre Bryn

5. ស្ថាប័ន សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ហើយបម្រើសេវាដោយលេខាធិការដ្ឋាន ។ មួយវិញទៀតគឺភ្ជាប់ទំនាក់ទំនងជាមួយកិច្ចព្រមព្រៀងសមាគមន៍សេដ្ឋកិច្ចអឺរ៉ុបឆ្នាំ១៩៩២ ។ អង្គការសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ពីរទៀតត្រូវបានបង្កើតឡើង គឺអាជ្ញាធរសង្កេតការសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប និងតុលាការសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ។ 1. ស្ថាប័នពាក់ព័ន្ធEEA អាជ្ញាធរសង្កេតការ សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប និងតុលាការសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ដាក់កម្រិតឲ្យ សមាជិកសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុបទាំងអស់គោរពកាតព្វកិច្ចរបស់ពួកគេនៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប ។ ចាប់តាំងពីប្រទេសស្វីសលែងជាសមាជិកតំបន់សេដ្ឋកិច្ចអឺរ៉ុបមក វាមិនមានចំណែកក្នុងស្ថាប័នទាំងនេះទៀតទេ ។ អាជ្ញាធរសង្កេតការសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ធ្វើឲ្យតួរនាទីរបស់គណៈកម្មការអឺរ៉ុបដំណើរការជាអ្នកថែរក្សាការពារសន្ធិសញ្ញា ឲ្យប្រទេសជាសមាជិក សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ។ ទន្ទឹមនិងតុលាការសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុបធ្វើឲ្យមានដំណើរការតួនាទីរបស់តុលាការយុត្តិធម៌ សម្រាប់ប្រទេសទាំងនោះ ។ គម្រោងដើមសម្រាប់សមាគមន៍សេដ្ឋកិច្ចអឺរ៉ុបធ្វើឲ្យគ្មាន តុលាការសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ឬក៏អាជ្ញាធរសង្កេតការសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប តុលាការយុត្តិធម៌អឺរ៉ុប និងគណៈកម្មការអឺរ៉ុប គឺបានហ្វឹកហាត់តួរនាទីទាំងនោះ ។ ទោះបីជាយ៉ាងណាក៏ដោយ អំឡុងពេលចរចាកិច្ចព្រមព្រៀងសមាគមន៍សេដ្ឋកិច្ចអឺរ៉ុប តុលាការយុត្តិធម៌អឺរ៉ុបបានផ្តល់ព័ត៌មានទៅក្រុមប្រឹក្សាសហភាពអឺរ៉ុបតាមរយៈលិខិតមួយច្បាប់ដែលធ្វើឲ្យពួកគេពិចារណាថាការផ្តល់អំណាចដល់ស្ថាប័នសហភាពអឺរ៉ុបជាមួយនិងការគោរពទៅលើប្រទេសដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប នឹងក្លាយជាការរំលោភបំពានលើសន្ធិសញ្ញា ហើយជម្រុញឲ្យកិច្ចព្រមព្រៀងបច្ចប្បន្ននេះរីកចម្រើនវិញ ។ ប្រាក់សម្រាប់ការស្រាវជ្រាវរបស់សមាគមន៍សេដ្ឋកិច្ចអឺរ៉ុប និងប្រទេសណូវេយ ត្រូវបានគ្រប់គ្រងដោយការិយាល័យយន្តការហិរញ្ញវត្ថុ ដែលជាប់ទាក់ទងគ្នាទៅនឹងលេខាធិការដ្ឋានសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប នៅក្នុងទីក្រុងប្រូសែល ។

2. ទីតាំង លេខាធិការដ្ឋានសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុបគឺជាបញ្ញាការដ្ឋាន នៅក្នុងទីក្រុងចេនឺវា ប្រទេសស្វីស ។ អាជ្ញាធរសង្កេតការសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប មានបញ្ញាការដ្ឋាន នៅក្នុងទីក្រុង ប្រាសែល ប្រទេសបេលជឹម (ទីតាំងដូចគ្នាជាមួយនិងបញ្ញាការដ្ឋាននៃគណៈកម្មការអឺរ៉ុប) ដែលតុលាការសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប មានទីតាំងនៅក្នុងប្រទេសលុចសាំងបួរ (ទីតាំងដូចគ្នាជាមួយនិងបញ្ញាការដ្ឋាននៃតុលាការយុត្តិធម៌អឺរ៉ុប) ។ 6. ជំនួយប្រទេសប៉ទុយកាល់ មូលនិធិប្រទេសប៉ទុយកាល់ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៥ នៅពេលដែលប្រទេសប៉ទុយកាល់គឺនៅជាសមាជិក ស.ព.ស.អ ដើម្បីចែកចាយមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៃប្រទេសប៉ទុយកាល់បន្ទាប់ពី Carnation Revolution ។ នៅពេលដែលប្រទេសប៉ទុយកាល់បានចាកចេញពីស.ព.ស.អ ក្នុងឆ្នាំ១៩៨៥ ដើម្បីចូលរួម ស.ស.អ ហើយដើម្បីរក្សាសមាជិក ស.ព.ស.អ បានសម្រេចចិត្តបន្តមូលនិធិប្រទេសប៉ទុយកាល់ ដូច្នេះប្រទេសប៉ទុយកាល់នឹងអាចរកប្រាក់ចំនេញពីវា ។ មូលនិធិនេះ ជាទម្រង់ កំចីដែលមានការប្រាក់ទាប ពីប្រទេសជាសមាជិក ស.ព.ស.អ ទៅឲ្យប្រទេសប៉ទុយកាល់ ដែលមានចំនួនទឹកប្រាក់ ១០០ លានដុល្លារសហរដ្ឋអាមេរិច ។ ការសងទៅវិញត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ១៩៨៨ ។ ប៉ុន្តែបន្ទាប់មកទៀត ស.ព.ស.អ បានសម្រេចចិត្តពន្យាពេលសងរហូតដល់ឆ្នាំ១៩៩៨ ។ មូលនិធិប្រទេសប៉ទុយកាល់ ឥឡួវនេះត្រូវបានរំលាយចោលដោយសមាជិករដ្ឋ ។ 7. សន្ធិសញ្ញាអន្តរជាតិ សមាគមន៍ពាណិជ្ជកម្មសេរីអន្តរជាតិ ក៏បានធ្វើអនុសញ្ញាស្តីពីសញ្ញាសំគាល់ និងអនុសញ្ញាស្តីពីអធិការកិច្ចលើឱសថផងដែរ ដែលអនុសញ្ញាទាំងពីរនេះគឺបើជូនចំពោះប្រទេសដែលមិនមែនជាសមាជិកស.ព.ស.អ ។ 8. ទំនាក់ទំនងទៅកាន់តំបន់សេដ្ឋកិច្ចអឺរ៉ុប សមាជិកសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ហើយក៏ជាសមាជិកក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុបផងដែរ លើកលែងតែប្រទេសស្វីស ។


9. ទំនាក់ទំនងអន្តរជាតិ សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុបមានកិច្ចព្រមព្រៀងមួយចំនួនជាមួយនិងប្រទេសដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ស្តីពីពាណិជ្ជកម្មសេរី ក៏ដូចជាសេចក្តីថ្លែងការណ៍ស្តីពីកិច្ចសហប្រតិបត្តិការ ហើយក៏ចូលរួមជាក្រុមដើម្បីធ្វើឲ្យពាណិជ្ជកម្មល្អប្រសើរឡើង ។ ថ្មីនេះ រដ្ឋដែលជាសមាជិក ស.ព.ស.អ បានបង្កើតទំនាក់ទំនងពាណិជ្ជកម្មដែលមានភាពពេញចិត្តជាមួយ ២៤រដ្ឋ និងអាណាខេត្ត ។ ដើម្បីធ្វើឲ្យច្រើនឡើងនូវសមាជិកសហភាពអឺរ៉ុប២៧រដ្ឋ។


កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរីជាមួយដៃគូរពិភភលោកៈ • សមាជិកសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប ព័ណខៀវចាស់ • សមាជិកសហភាពអឺរ៉ុប ព័ណខៀវខ្ចី • កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ស.ព.ស.អ ព័ណបៃតងចាស់ • ការចរចាកំពុងដំណើរការជាមួយ ស.ព.ស.អ ព័ណត្នោត • សេចក្តីថ្លែងការលើកិច្ចសហប្រតិបត្តិការ ព័ណក្រហម • ការសន្ទនាលើពាណិជ្ជកម្មជិតស្និត និងការទំនាក់ទំនងការវិនិយោគ ព័ណទឹកក្រូច • ទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយរដ្ឋ ស.ព.ស.អ ណាមួយ ព័ណលឿង 1. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានដូចជា៖  ប្រទេសអាល់បានី  ប្រទេសកាណាដា( កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ស.ព.ស.អ)  ប្រទេសឈីលី  ប្រទេសកូឡុមប៊ី  ប្រទេសក្រទៀ  ប្រទេសអេស៊ីប  ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ប្រទេសបារ៉េន ប្រទេសកុយវ៉េត ប្រទេសអូមែន ប្រទេសកាតា ប្រទេសអារ៉ាប៊ីសាអូឌី ចក្រភពអារ៉ាប)  ប្រទេសសិង្ហបុរី  ប្រទេសអ៊ីស្រាអែល  ប្រទេសជូដេន  ប្រទេសកូរ៉េខាងត្បូង  ប្រទេសលីបាណូន  សាធារណរដ្ឋម៉ាសដូនៀ  ប្រទេសម៉ិចស៊ីកូ  ប្រទេសមូនទេគ្រូ  ប្រទេសម៉ូរ៉ូកូ(មិនរាប់វាលខ្សាច់សាហារ៉ាខាងលិច)  អាជ្ញាធរជាតិពេលេស្ទីនីន  ប្រទេសប៉េរ៉ូ  ប្រទេសសឺបៀ  សហភាពអាព្រិចខាងត្បូង (ប្រទេសបូសវាណា ប្រទេសលេសូថូ ប្រទេសណាមីបៀ អាព្រិចខាងត្បូង ប្រទេសស្វាសៀលឡេន)  ប្រទេសទុយនេស៊ី  ប្រទេសទួរគី  ប្រទេសអ៊ុយក្រែន

2. ការចរចារស្តីពីពាណិជ្ជកម្មសេរីស្ថិតក្នុងដំណើរការ  ប្រទេសអាល់ជឺរៀ  ប្រទេសបូសនៀ ហឺស៊ែនហ្គូវីណា  រដ្ឋកណ្តាលប្រទេសអាមេរិច (ប្រទេសកូស្តារីកា ប្រទេសប៉ាណាម៉ា ប្រទេសហ្គាតាម៉ាឡា ប្រទេសហ៊ូនដូរ៉ាស)  ប្រទេសឥណ្ឌា  ប្រទេសឥណ្ឌូនេស៊ី  ប្រទេសរ៉ូស៊ី/បែលឡារ៉ាស/កាសាស្ទេន  ប្រទេសថៃ  3. សេចក្តីថ្លែងការលើសហប្រតិបត្តិការ  ប្រទេសម៉ាឡេស៊ី  ប្រទេសម៉ារីទូស  ប្រទេសមឺកូសូ (ប្រទេសប្រេស៊ីល ប្រទេសអាសង់ទីន ប្រទេសអ៊ុយរ៉ាកាយ ប្រទេសប៉ារ៉ាកាយ)  ប្រទេសម៉ុងកូលី  ប្រទេសវៀតណាម 10. អនាគតកាល



សហភាពអឺរ៉ុប ព័ណខៀវ សមាគមន៍ពាណិជ្ជកម្មសេរីអឹរ៉ុប ព័ណបៃតង ការបោះឆ្នោតប្រទេសណូវេយបានបដិសេធន៍លើអនុសញ្ញានៃការចូលរួមជាមួយយសហភាពអឺរ៉ុបដោយប្រជាមតិចំនួនពីរ ។ ក្នុងពេលរបស់ប្រជាមតិដំបូង (១៩៧២) ប្រទេសជិតខាងបានចូលរួមគឺប្រទេសដាណាម៉ាក ។ លើកទីពីរ (១៩៩៤) ប្រទេសស៊ូដង់ និងប្រទេសហ្វាងឡង់បានចូលរួមសហភាពអឺរ៉ុប ។ រដ្ឋាភិបាលពីរចុងក្រោយរបស់ប្រទេសណូវេយ មិនអាច និងមិនពេញចិត្តថ្លែងនូវសំនួរ ដូចដែលពួកគេទាំងពីរគឺជារដ្ឋាភិបាលរួបរួមគ្នាជាប័ក្ស ដែលមានអ្នកប្រឆាំង និងអ្នកជំទាស់ ។ ចាប់តាំងពីប្រទេសស្វីសចាកចេញពីតំបន់សេដ្ឋកិច្ចអឺរ៉ុប ក្នុងឆ្នាំ១៩៩២ សមាជិកសហភាពអឺរ៉ុបត្រូវបានបញ្ជូលជាសមាជិកថ្មី កាលពីចុងឆ្នាំ២០០១ ហើយត្រូវបានដកចេញវិញដោយមតិភាពច្រើនដាច់ខាត ។ ប្រទេសអាយឡេន អាចនឹងចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងពេលឆាប់ៗក្នុងពេលអនាគត ដោយសាតែមានវិបត្តិសេដ្ឋកិច្ចជាសកលកាលពីឆ្នាំ២០០៨ ដែលជាពិសេសបានធ្វើឲ្យមានឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងតំបន់ ។ នៅថ្ងៃទី ១៦ ខែ កក្កដា ២០០៩ រដ្ឋាភិបាលរបស់គេបានដាក់ពាក្យចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការ និងជាក់លាក់ ។ នៅពាក់កណ្តាលឆ្នាំ២០០៥ អ្នកតំណាងកោះហ្វារ៉ូ បានប្រយោលពាក្យសំដីថាអាជ្ញាធរដែនដីរបស់ ពួកគេអាចចូលរួមជាមួយ ស.ព.ស.អ ។ ទោះបីជាយ៉ាងណាក៏ដោយ ឱកាសនៃការដេញថ្លៃរបស់ កោះហ្វារ៉ូដើម្បីក្លាយជាសមាជិកនោះគឺមិនច្បាស់លាស់ទេ ព្រោះយោងតាមមាត្រា ៥៦ នៃសន្ធិសញ្ញារបស់ ស.ព.ស.អ ។ មានតែរដ្ឋតែប៉ុណ្ណោះដែលអាចក្លាយជាសមាជិករបស់សមាគមន៍បាន ។ កោះហ្វារ៉ូធ្លាប់មានកិច្ចព្រមព្រៀងឧបត្តោភាគីស្តីពីពាណិជ្ជកម្មសេរីជាមួយប្រទេសអាយឡេនរួចមកហើយ ដែលមានឈ្មោះថា កិច្ចព្រមព្រៀងហួយវិក ។ 11. សមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប និងសហភាពអឺរ៉ុប តារាងខាងក្រោមនេះបង្ហាញពីការសង្ខេប សមាសភាពច្បាប់ផ្សេងៗរបស់សហភាពអឺរ៉ុបដែលដាក់លើប្រទេសដែលជាសមាជិក ស.ព.ស.អ និងលើដែនដីដែលពួកគេត្រួតត្រា ។ អាណាខេត្តមួយចំនួនរបស់សហភាពអឺរ៉ុបក៏មានស្ថានភាពពិសេសរបស់គេដែរ ដើម្បីការពារទៅលើច្បាប់ដែលសហភាពអឺរុបដាក់មកលើ ក្នុងករណីជាមួយប្រទេសតូចៗ ។ EFTA member states and sovereign territories Application of EU law Enforceable in local courts EURATOM EU Membership Schengen area EU VAT area EU customs territory EU single market Eurozone


 Iceland

Partial Unclear No No Yes No No Yes No, ISK


 Liechtenstein

Partial Unclear No No Yes No No Yes No, CHF


 Norway, except:	Partial	Unclear	No	No	Yes	No	No	Yes	No, NOK

Svalbard Partial Unclear No No No No No No No, NOK

Bouvet Island Partial Unclear No No Yes No No Yes No, NOK

Peter I Island Partial Unclear No No Yes No No Yes No, NOK

Queen Maud Land Partial Unclear No No Yes No No Yes No, NOK


 Switzerland

Partial Unclear No No Yes No No Yes No, CHF


12. ឯកសារយោង