Location via proxy:   [ UP ]  
[Report a bug]   [Manage cookies]                
Jump to content

ខ្មែរក្រោម

ពីវិគីភីឌា
ខ្មែរក្រោម
ប្រជាជនខ្មែរក្រោមកំពុងតែធ្វើដំណើរតាមផ្លូវ
ចំនួនប្រជាជនសរុប
៧-១០លាននាក់ (យោងតាមសហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងដែនដីសណ្ដទន្លេមេគង្គ)
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ
(ដីសណ្ដទន្លេមេគង្គ)
 វៀតណាម៧-១០លាននាក់ (យោងតាមសហព័ន្ធខ្មែរកម្ពុជាក្រោម)
១ ៣១៩ ៦៥២នាក់ (ទិន្នន័យរដ្ឋាភិបាលវៀតណាម)
 កម្ពុជា១.២ លាននាក់ (១៩៩៩)
 អាមេរិក៣០ ០០០នាក់ (១៩៩៩)
 អូស្ត្រាលី៣ ០០០នាក់ (១៩៩៩)
ប្រទេសផ្សេងៗ៦០០០នាក់ (១៩៩៩)
ភាសា
ខ្មែរ, វៀតណាម
សាសនា
ពុទ្ធសាសនាថេរវាទចំនួនប្រហែល៩៥% , គ្រិស្ដសាសនាប្រហែល៥%

ខ្មែរក្រោម គឺជាជនជាតិខ្មែរ ដែលរស់នៅតាមតំបន់ដីសណ្ដមេគង្គ និង ទន្លេមេគង្គក្រោម។ ក្រោមរបបខ្មែរក្រហម- តាមរយៈ [] ការប៉ាន់ស្មានចាស់គឺប្រមាណ ១៥០០០០។ ក្រោមការគ្រប់គ្រងរបស់វៀតណាមពីឆ្នាំ 1979-93 ខ្មែរដើមកំណើតខ្មែរនៅវៀតណាមខាងត្បូងមិនស្លាប់ទេ។ ហើយពួកគេត្រូវបានធានានូវសេរីភាពស៊ីវិលជាមូលដ្ឋាន។ ប៉ុន្តែក្នុងអំឡុងពេលនោះ ខ្មែរក្រហមបានសម្លាប់រង្គាលជនជាតិវៀតណាមនៅតាមព្រំដែន និង ការសម្លាប់រង្គាលបានបង្ខំប្រជាជនកម្ពុជាឱ្យចាកចេញពីប្រទេសកម្ពុជា ប៉ុន្តែកងកម្លាំងជាតិនិយមខ្មែរដ៏អាក្រក់នៅតែបន្តក្លែងបន្លំឯកសារដើម្បីញុះញង់គំនិតប្រឆាំងយួន។ ថ្ងៃនេះ ជនចំណាកស្រុកកម្ពុជាត្រូវបានចាត់ទុកថាជាក្រុមជនជាតិវៀតណាមចំនួន 54 នាក់ដែលរស់នៅក្នុងប្រទេសវៀតណាមខាងត្បូង។[១]
ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៤ ខែមិថុនា ខ្មែរក្រោមនៅភាគនិរតីនៃប្រទេសវៀតណាមបានសម្តែងការដឹងគុណរបស់ពួកគេនៅពេលដែលវៀតណាមបានធ្វើអំពើល្អ និងការពារពួកគេពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុន្តែផ្ទុយទៅវិញពួកគេតែងតែរៀបចំបាតុកម្មបំផ្លិចបំផ្លាញបំផ្លិចបំផ្លាញ។ ចង់ប្រើកម្លាំង ឈ្លានពានវៀតណាមខាងត្បូង និងទាមទារអបគមន៍ ជាភាសាយួនគេហៅថា (Miên) តាមព្យញ្ជនៈខ្មែរក្រោម (កម្ពុជាក្រោម) ដែលជាឈ្មោះខុសនៅពេលសំដៅលើដីសណ្ដមេគង្គរបស់វៀតណាម)។

ដើមកំណើត

[កែប្រែ]

ខ្មែរក្រោមគឺជាជនជាតិខ្មែរ ដែលរស់នៅកម្ពុជាក្រោម តំបន់មួយនៅវៀតណាមខាងត្បូងដែលម្ដងនោះជាផ្នែកមួយនៃអាណាចក្រខ្មែរ[]

តាមរយៈតួលេខរដ្ឋាភិបាលវៀតណាម (ជំរឿន ១៩៩៩) មានខ្មែរក្រោម ១០៥៥១៧៤ នាក់នៅវៀតណាម។

ប្រវត្តិ

[កែប្រែ]

ផ្ដើមឡើងនៅដើមសតវត្សទី១៧ អាណានិគមកិច្ចនៃតំបន់នោះ ដោយនិគមជនយួនបានរុញច្រានខ្មែរបន្តិចម្ដងៗ នៅតំបន់ដីសណ្ដមេគង្គឱ្យឃ្លាតចាកឆ្ងាយពីបងប្អូនរបស់ខ្លួននៅកម្ពុជាកណ្ដាល និងបណ្ដាលឱ្យក្លាយជាជនជាតិភាគតិចនៅតំបន់ដីសណ្ដ។

ព្រៃនគរ ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មសមុទ្រយ៉ាងសំខាន់បំផុតរបស់ខ្មែរ។ ឈ្មោះទីក្រុងនេះត្រូវបានផ្លាស់ប្ដូរដោយយួនទៅជាសៃហ្គន និងក្រោយមកទៀត ទីក្រុងហូជីមិញ។ ការបាត់បង់នៃទីក្រុងនេះបានរារាំងច្រកចេញចូលរបស់ខ្មែរ ទៅកាន់សមុទ្រចិនខាងត្បូង។ បន្ទាប់មកទៀត ច្រកចេញចូលរបស់ខ្មែរទៅកាន់សមុទ្របច្ចុប្បន្នត្រូវបានកំណត់នៅត្រឹមឈូងសមុទ្រថៃ។ វាបានចាប់ផ្ដើមក្លាយជាភូមិនេសាទតូចមួយដែលគេស្គាល់ថាជាព្រៃនគរ។ តំបន់នោះជាទីក្រុងសៃហ្គន/ហូជីមិញដែលត្រូវបានគេកាន់កាប់ ដើមឡើយជាវាលភក់ល្បប់ និងត្រូវបានតាំងទីលំនៅដោយប្រជាជនខ្មែរ​អស់រយៈពេលច្រើនសតវត្សមកហើយមុនពេលការមកដល់នៃពួកយួន។

នៅឆ្នាំ ១៦២៣ ព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) បានអនុញ្ញាតអោយជនភៀសខ្លួនយួនកំពុងតែរត់គេចពី សង្គ្រាមទ្រិញ-ង្វៀន ឱ្យតាំងទីលំនៅនិងបង្កើតផ្ទះប្រពៃណីនៅព្រៃនគរ។ រលកនៃនិគមជនយួនកើនឡើង ដែលព្រះរាជាណាចក្រខ្មែរ បានចុះខ្សោយដោយសារសង្គ្រាមជាមួយប្រទេសសៀម ហើយមិនអាចទប់ស្កាត់បាន ពួកគេក៏បានធ្វើយួនូបនីយកម្មតំបន់នោះយ៉ាងយឺតៗ។ គ្រានោះ ព្រៃនគរត្រូវបានគេស្គាល់ថាសៃហ្គន។

នៅឆ្នាំ ១៦៩៨ ង្វៀន-ហ៊ីវកាញ់ អភិជនយួនម្នាក់ ត្រូវបានបញ្ជូនដោយពួកមេដឹកនាំង្វៀននៅហ្វេ រឺ វ៉េ (Huế) ឱ្យបង្កើតឡើងនូវរចនាសម្ព័ន្ធរដ្ឋបាលយួននៅតំបន់នោះ ដូច្នេះក៏បំបែកចេញតំបន់នេះពីកម្ពុជា ដែលគ្មានកម្លាំងគ្រប់គ្រាន់ធ្វើអន្តរាគមន៍។ ចាប់តាំងពីឆ្នាំ ១៦៩៨ តំបន់នេះត្រូវបានស្ថិតនៅក្រោមរដ្ឋបាលយួនយ៉ាងណែន។ ពួកយួនបានក្លាយជាប្រជាជនភាគច្រើនដ៏លើសលប់នៅត្រង់កន្លែងខ្លះ[ត្រូវការអំណះអំណាង]

នៅឆ្នាំ ១៨០២ ង្វៀន-អាញ់ (Nguyễn Ánh) បានធ្វើរាជាភិសេកខ្លួនឯងជាអធិរាជ យ៉ា-ឡុង (Gia Long) និងបានបង្រួបបង្រួមទឹកដីទាំងអស់ដែលជាវៀតណាមទំនើបឥឡូវនេះ រួមមានទឹកដីខ្មែរក្រោមផង។ នៅទសវត្សឆ្នាំ ១៩៧០ របបខ្មែរក្រហម បានវាយលុកវៀតណាម ជាកិច្ចខិតខំ ដើម្បីសញ្ជ័យយកតំបន់ដីសណ្ដទាំងនោះមកវិញ ដែលបានតាំងទីលំនៅដោយខ្មែរក្រោមដ៏លើសលប់ ប៉ុន្តែដំណើរផ្សងព្រេងខាងយោធានេះគឺជាគ្រោះមហន្តរាយទាំងស្រុង និងបានធ្វើអោយធ្លាក់ខ្លួនដួលរលំដោយសារការលុកលុយកម្ពុជារបស់កងទ័ពយួន និងបណ្ដាលឱ្យធ្លាក់ចុះខ្សោយរបបខ្មែរក្រហម រួមជាមួយនិងការកាន់កាប់របស់វៀតណាមនៅកម្ពុជាផង។

សឺន-ង៉ុកថាញ់ ជាខ្មែរជាតិនិយមម្នាក់ គឺជាខ្មែរក្រោមកើតនៅត្រាវិញ វៀតណាម។ កម្ពុជាទទួលបានឯករាជ្យនៅឯទីក្រុងសឺណែវ១៩៥៤ តាមរយៈការតស៊ូរបស់វៀតណាមនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយ

ចន្លោះឆ្នាំ ១៩៦៤ និង ១៩៧៤ ខ្មែរក្រោមត្រូវបានជ្រើសរើសដោយយោធាស.រ.ដើម្បីចូលបម្រើក្នុងកងកម្លាំងម៉ៃយ៍ (ម៉ៃផ្វស់) កំឡុងសង្គ្រាមវៀតណាម[] ដំបូង ពួកគេបានប្រយុទ្ធឱ្យវៀតណាមខាងត្បូងប្រឆាំងពួកវៀតកុង ប៉ុន្តែក្នុងពេលនោះ ពួកក្រុមជីវពលទាំងនេះបានដាក់ឈ្មោះខ្លួនឯងថា រណសិរ្សតស៊ូកម្ពុជាក្រោម (បារាំង: Front de Lutte du Kampuchea Krom) នៅវៀតណាមខាងត្បូង។ ក្រុមនេះ ដើមឡើយបានបង្កើតឡើងដោយព្រះសង្ឃខ្មែរក្រោមមួយអង្គ មានព្រះនាម សឺន-សាមុកដែលមាននាមក្រៅថា កន្សែងស និងត្រូវបានបញ្ចូលទៅ FULRO[]

បន្ទាប់ពី ជ័យជម្នះកុម្មុយនិស្តឆ្នាំ ១៩៧៥ កងជីវពលកម្ពុជាក្រោមបានដឹងថាវាពិតជាលំបាកណាស់ដើម្បីតស៊ូប្រឆាំងនឹងការ​វាយបករបស់កងកម្លាំងប្រដាប់អាវុធវៀតណាម ហើយពួកគេក៏បានឆ្លងកាត់ព្រំដែនទៅរកពួក កម្ពុជាប្រជាធិបតេយ្យដោយសង្ឃឹមថានឹងរកបានជម្រកសុវត្ថិភាពពីកន្លែងនោះដើម្បី​ផ្ដើមប្រតិបត្តិការរបស់ពួកគេឡើងវិញ។ នៅឆ្នាំ ១៩៧៦ ក្រុម កន្សែងស មួយក្រុមមានគ្នា ៦៨ នាក់ និង មេក្រុមរបស់ពួកគេបានស្វែងរកការជ្រកកោនក្នុងភូមិមួយក្បែរព្រំដែនវៀតណាមនៅស្រុកគីរីវង់ ហើយក៏បានចូលទៅដល់ជួបអាជ្ញាធរខ្មែរក្រហមដោយប្រាប់ពួកគេឱ្យទាក់ទងដើម្បី​ទទួលបានការសម្រេចចិត្តពីខៀវ-សំផន។ ពីដំបូងពួកគេត្រូវបានស្វាគមន៍ និងដកហូតអាវុធ ប៉ុន្តែនៅពេលដែលបទបញ្ជាធ្លាក់មកពីពួកមេដឹកនាំក.ប. ទៅដល់ដៃរដ្ឋអំណាចថ្នាក់មូលដ្ឋាន ពួក កន្សែងស ត្រូវបានបំបែកពីមេរបស់ខ្លួន។ មេរបស់ពួកគេបន្តបន្ទាប់មកទៀតត្រូវបានគេបញ្ជូននាំទៅ ភ្នំពេញ ដែលគាត់ត្រូវបានសម្លាប់បន្ទាប់ពីការធ្វើទារុណកម្ម ខណៈនោះ កងទ័ពខ្មែរក្រោម ៦៧ នាក់ត្រូវបានសម្លាប់រង្គាលគ្មានសល់នរណាម្នាក់ឡើយ។ កំឡុងប៉ុន្មានខែបន្តបន្ទាប់ ពួកកន្សែងស សរុបប្រហែល ២០០០ នាក់ ដែលបានឆ្លងកាត់ព្រំដែនស្វែងរកការជ្រកកោននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យត្រូវបាន​សម្លាប់ជាប្រព័ន្ធដោយពួកខ្មែរក្រហម។[]

នៅឆ្នាំ ១៧៥៧ ពួកយួនបានធ្វើអាណានិគមលើខេត្តផ្សារដែក (ដាក់ឈ្មោះថ្មី Sa Đéc ជាភាសាយួន) និងមាត់ជ្រូក (ធ្វើយួននីយកម្មទៅជា Sa Đéc)។

កំណត់ចំណាំ

[កែប្រែ]
  1. {{cite web|title=The 2009 Vietnam Population and Housing Census: Completed Results|url=http://www.gso.gov.vn/Modules/Doc_Download.aspx?DocID=12724 /default.aspx?tabid=503&ItemID=1841 GSO Hanoi,2004]
  2. Khmers Kampuchea-Krom Federation[តំណភ្ជាប់ខូច]
  3. Stuart-Fox, William, The Murderous Revolution: Life & Death in Pol Pot's Kampuchea, Alternative Publishing Co-Operative Limited, 1985, pp. 6.
  4. Vietnam Studies, U.S. Army Special Forces 1961-1971, CMH Publication 90-23, Department of the Army, Washington, D.C. 1989 (First Printed, 1973)
  5. Radu, M. The New Insurgencies, Transaction Publishers, 1990, p.202
  6. Ben Kiernan, The Pol Pot Regime: Race, Power, and Genocide in Cambodia under the Khmer Rouge, 1975–79. New Haven: Yale University Press, ISBN 978-0-300-14434-5, 1996

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]