Location via proxy:   [ UP ]  
[Report a bug]   [Manage cookies]                
Jump to content

ប៊័រ

ពីវិគីភីឌា
ផ្លែ ប៊័រ ឫ​ អាវ៉ូកាត៍

ផ្លែ ប៊័រ គឺជាប្រភេទផ្លែឈើម្យ៉ាង មកពីឈើ​​ដំណាំ​មួយ​ប្រភេទ មាន​ដើម​ធំ​ស្លឹក​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​ស្លឹក​សាល​ព្រឹក្ស ប៉ុន្តែ​ស្តើង​ទន់។

ផ្លែ​វា​ហៅ​ ផ្លែ ប៊័រ ឫ​ អាវ៉ូកាត៍។ ជាផ្លែ​មាន​សណ្ឋាន​ទ្រវែង មាន​ទំហំ​ប៉ុន​ផ្លែ​ព្នៅ​ខ្នាត​ជំទើរ​ខ្លះ ប៉ុន​ផ្លែ​ត្រឡាច​ស្រូវ គឺ​ត្រឡាច​ខ្នាត​តូច​ខ្លះ ខាង​លើ​តូច ខាង​ក្រោម​ធំ, ផ្លែ​ទុំ​មាន​សាច់​ទន់​ជ្រាយ ស្រដៀង​នឹង​ត្រសក់​ស្រូវ​ខ្មែរ, មាន​គ្រាប់​តែ​មួយ​ធំ មាន​ស្រោម​សាច់​ទន់​ឱប​គ្រាប់, ទំហំ​គ្រាប់​ស្រដៀង​នឹង​គ្រាប់​ផ្លែ​ទុរេន, បណ្តុះ​បាន​ដោយ​ងាយ, ផ្លែ​ទុំ​សម្រាប់​ប្រើ​ជា​ខាទនីយាហារ, មុន​នឹង​បរិភោគ ត្រូវ​ចិត​យក​សំបក​ស្តើង​ចេញ ហើយ​កាត់​សាច់​ផ្លែ​នោះ​ជា​ដុំ​ៗ ដូច​ត្រសក់​ស្រូវ​ដែរ រួច​លាយ​ស្ករ-ស​សុទ្ធ​ក៏​បាន លាយ​ទឹក​ដោះ​គោ​កំប៉ុង​ក៏​បាន លាយ​ខ្ទិះ​ដូង​ឆៅ​ផ្អែម​ក៏​បាន, មាន​ឱជារស​ស្រដៀង​នឹង​ត្រសក់​ស្រូវ​ទុំ ប៉ុន្តែ​មិន​ភ្លាវ​ទេ ឆ្ងាញ់​ជាង​ត្រសក់​ស្រូវ​ខ្មែរ ។

ផ្កានិងផ្លែឈើ

អាវ៉ូកាចេរ នេះ​ជា​ឈើ​ដំណាំ​មាន​ពូជ​មក​ពី​ប្រទេស​បារាំងសែស ប្រភព​ដើម​មក​ពី​ប្រទេស​អាមេរិគ។ ដើមផ្លែបឺរ មកពី អាមេរិកកណ្តាល និង ម៉ិកស៊ិក ។ ពួកវាអាចដុះនៅកន្លែងជាច្រើន ដរាបណាវាមិនត្រជាក់ពេក។ដាំ​នៅ​ប្រទេស​កម្ពុជា​យើង​កើត យ៉ាង​យឺត​ណាស់​ត្រឹម​ប្រាំ​ឆ្នាំ​ក៏​អាច​មាន​ផ្លែ គេ​បាន​ដាំ​ពិសោធ​មើល​រួច​ទៅ​ហើយ ឃើញ​កើត​មាន​ផ្លែ​ដូច​នៅ​ប្រទេស​បារាំង​ដែរ ។ ​ចាប់​កំណើត​មាន​ជា​ដំបូង​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​ក្នុង​ស្រុក​ភូមិ​និង​វត្ត​នីមួយ​ៗ

គួរ​ដាំ​ហើយ​ថែទាំ​បំប៉ន​ជី​សាប កុំ​ប្រើ​ជី​ប្រៃ រដូវ​ប្រាំង​ត្រូវ​ចាក់​ទឹក​ស្រោច​ជួយ​ខ្លះ​ផង​កុំ​ឲ្យ​វា​ងាប់ លុះ​ឈើ​នេះ​មាន​ដើម​ធំ​ហើយ ក៏​អាច​រស់​បាន​ឯង​ៗ ។

មានអត្ថប្រយោជន៍បំផុត នៅលើពិភពលោក ដែលមានផ្ទុកនូវសារធាតុជាច្រើន ដូចជា ៖ វីតាមីន A, B, C, E និង K ក៏ដូចជា សារធាតុទង់ដែង ដែក ប៉ូតាស្បូម ម៉ាញេស្យូម ជាតិសរសៃ ប្រូតេអ៊ីន និង មានសារធាតុជាច្រើន ផ្សេងទៀត។[]

ឯកសារយោង

[កែប្រែ]